យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃទី១៩ មិថុនា ២០២១ នេះ ថា អ្នកជំងឺ កូវីដ១៩ បានចូលទៅទិញថ្នាំ នៅឱសថស្ថាន សាមគ្គី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩១Eo ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តា ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើផងដែរ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។