យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃទី១៩ មិថុនា ២០២១ នេះ ថា៖ អ្នកជំងឺ កូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកបំរើអតិថិជន នៅធនាគារ កម្ពុជាសាធារណៈ សាខាទឹកថ្លា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លុវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តា ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក (ជាពិសេសខាងផ្នែកបំរើអតិថិជន) ធ្វើការនៅទិតាំងខាងលើ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។