អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិក ធ្វើការខាងផ្នែក ឥណទាននាគារ កម្ពុជាពាណិជ្ជ (Cambodian Commercial Bank)
យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា នៅថ្ងៃទី១៩ មិថុនា ២០២១ នេះថា៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកឥណទាននាគារ កម្ពុជាពាណិជ្ជ (Cambodian Commercial Bank) ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស កែងផ្លូវ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តា ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក (ជាពិសេសខាងផ្នែកឥណទាន) ធ្វើការនៅខាងលើ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។