អ្នកជំងឺ កូវីដ១៩​​ និងមិត្តភក្តិ បានចូលទៅទិញកាហ្វេ នៅ ហាងកាហ្វេ Brown

យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃទី ១៩ មិថុនា ២០២១ នេះថា ៖ អ្នកជំងឺ កូវីដ១៩​​ និងមិត្តភក្តិ បានចូលទៅទិញកាហ្វេ នៅហាងកាហ្វេ Brown ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង​ ៨ និង១០ ដល់ ៨ និង២៥នាទី។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់បងប្អូន សូមមេត្តា ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close