យករូបភាពចាស់(​ ទីតាំង​ល្បែងស៉ីសង​តាមប្រព័ន្ធអនឡាញ) មកផុស ធ្វេីឲ្យប្រជាពលរដ្ឋ មានការយល់ច្រឡំ!

សេចក្តីបកស្រាយបំភ្លឺរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងផេកហ្វេសបុកមួយ បានយកព័ត៌មាន ចាស់មកផុសដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

ជាក់ស្តែងទីតាំងដូចបានចុះផ្សាយត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការចុះបង្ក្រាបតាំងពីថ្ងៃទី១៧​ ខែ​មីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៥:០០នាទី​ នៅចំណុចហាងកាហ្វេ​យីហោឈ្មោះ​ យ៉ុង​ យី​ ស្ថិតនៅ​ក្នុង​បូរី​រុងរឿង​ ភូមិ​ទួលពង្រ​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ​ និងមានការផ្សព្វផ្សាយតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ មក​កាន់សមត្ថកិច្ច​ថា​ ទីតាំង​ខាងលេី​មានបង្កប់ការលេងល្បែងស៉ីសង​តាមប្រព័ន្ធអនឡាញ​ និងមានសម្លេងរំខាន​ដល់ប្រជាពលរដ្ឋ ក្រោយពីបាន​ទទួលបាន​ពត៌មាន​ភ្លាម នៅថ្ងៃ​ខែខាងលេី​ កម្លាំង​សមត្ថកិច្ច​បានសហការ​ជាមួយលោកចៅសង្កាត់​ចោមចៅ​ទី១ លោកមេភូមិ​ទួលពង្រ​ និងកម្លាំងពាក់ព័ន្ធ​ បានចុះទៅដល់ទីតាំងខាងលេី​ហេីយបានធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យាជាមួយម្ចាស់ទីតាំង​ និងបានដកហូតសម្ភារ:មួយចំនួនដែលពាក់ព័ន្ធនិងល្បែងស៉ីសង​តាមប្រព័ន្ធអនឡាញ​ផងដែរ ។

ក្រោយ​ពីបានធ្វេីកិច្ចសន្យាណែនាំអប់រំជាមួយម្ចាស់​ទីតាំង​រួចមក​ទីតាំង​ខាងលេី​ គឺមិនមានការលេងល្បែងស៉ីសងតាមរយ:ប្រព័ន្ធ​អនឡាញទៀតនោះទេ ។

រហូតមកដល់ថ្ងៃទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ទី១​ បានទទួល​ពត៌មាន​ ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ថា ទីតាំង​លក់កាហ្វេ​យីហោ​ឈ្មោះ​ យ៉ុង​ យី​ (ទីតាំង​ធ្លាប់បានបង្ក្រាប និងធ្វេីកិច្ចសន្យា)​ ដែលមានទីតាំងក្នុង​បូរី​រុងរឿង​ ភូមិ​ទួលពង្រ​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​ កំពុង​មានការបង្កប់លេងល្បែងស៉ីសងតាមប្រព័ន្ធអនឡាញ​ ក្រោយ​ពីបានទទួល​បាន​ពត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​ចោមចៅ​ទី១​ បានចុះទៅដល់ទីតាំងខាងលេី​ ជាក់ស្ដែង​គឺទីតាំង​ខាងលេី​បាន​ បិទ​ទ្វារ​ មិនមានដំណេីរការលេងល្បែងដូចការចុះផ្សាយនោះទេ ។
​បេីសិនជាទីតាំងយី​ហោ​ឈ្មោះ​ យ៉ុង​យី​ មានការបេីកការលេងល្បែង​ស៉ីសងណាមួយ​ កម្លាំង​ប៉ុស្តិ៍​ចោមចៅ​ទី១​នឹងធ្វេីការចុះ​បង្ក្រាប និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close