គណនីហ្វេសប៊ុក មួយ បង្ហោះថា៖ « ជនថោកទាប ដែលធ្វើការងារ កាន់ច្បាប់ដែរ ហើយបើក ខារ៉ាអូខេ ធ្វើឲ្យមានឆ្លង កូវីដ១៩ នៅខេត្តកំពត» ស្នងការខេត្តបំភ្លឺហើយ!
ខេត្តកំពត៖ គណនីហ្វេសប៊ុក ឈ្មោះ បីកុំ បីការពារ ការពារ បានផ្សព្វផ្សាយថា «ជនថោកទាបដែលធ្វើការងារ កាន់ច្បាប់ដែរ ហើយ បើកខារ៉ាអូខេ ធ្វើឲ្យមានឆ្លងកូវីដ១៩ នៅខេត្តកំពត បណ្តាញសង្គមព័ត៌មានស្ងាត់ឈឹង តើជាស្នងការរង មែនទេ ដែលព្រហើនយ៉ាងនេះ វានេះ ជាថៅកែខារ៉ាអូខេ រ៉ូយ៉ាល់ ខេត្តកំពត អោយមានអំណាចមិនបានទេ ម្នាក់នេះច្បាស់ជារលាយខេត្តហើយ» ស្នងការខេត្តបំភ្លឺហើយ!
ស្នងការដ្ឋាននគរបាលខេត្តកំពតមានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមមេតា្តជ្រាបថា ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ បីកុំបីការពារ ការពារ បានផ្សព្វផ្សាយថា «ជនថោកទាបដែលធ្វើការងារកាន់ច្បាប់ដែរ ហើយ បើកខារ៉ាអូខេ ធ្វើឲ្យមានឆ្លងកូវីដ១៩ នៅខេត្តកំពត បណ្តាញសង្គមព័ត៌មានស្ងាត់ឈឹង តើជាស្នងការរង មែនទេ ដែលព្រហើនយ៉ាងនេះ វានេះ ជាថៅកែខារ៉ាអូខេ រ៉ូយ៉ាល់ ខេត្តកំពត អោយមានអំណាចមិនបានទេ ម្នាក់នេះច្បាស់ជារលាយខេត្តហើយ» ។
ចំពោះករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់ជូនថា ក្នុងនាមកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជានិច្ចជាកាលការបំពេញភារកិច្ចតែងតែប្រកាន់ភ្ជាប់នូវច្បាប់ជាធរមាន ដោយមិនមានការប្រាសចាកពីគន្លងច្បាប់ឡើយ។ក្នុងករណីការធ្វើអាជីវកម្មគ្រប់ប្រភេទ មិនថាបុគ្គលនោះជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឬប្រជាពលរដ្ឋមានគឺសិទ្ធិគ្រប់គ្រាន់ក្នុងការសុំការអនុញ្ញាតិធ្វើអាជីវកម្មស្របច្បាប់។ ខណៈពេលបុគ្គលណាប្រព្រឹត្តផ្ទុយ និងផ្លូវច្បាប់ កម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងធ្វើការទប់ស្កាត់ បង្រ្កាបតាមផ្លូវច្បាប់ មិនមានការលើកលែង យោគយល់ ថាបុគ្គលនោះជាអ្វីឡើយ ។
កន្លងមកនេះស្ថានភាពទូទៅក្នុងភូមិ សាស្ត្រខេត្តកំពត មានការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពតបានចេញនូវសេចក្តីជូនដំណឹង សេចក្តីសម្រេចនានា ស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាអាទ៍ រួមមានមិនឲ្យមានការប្រមូលផ្តុំមនុស្សច្រើន បិទការធ្វើអាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត និងបម្រាមគោរច ជាដើម ។ល។
ហើយអាជ្ញាធរ អង្គភាពជំនាញពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានសហការអនុវត្តយ៉ាងសស្រាក់សស្រាំបានល្អរលូន ។
ដូចនេះស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធការលើកឡើងរបស់គណនីហ្វេសប៊ុកនេះ គឺជារឿងមិនត្រឹមត្រូវ ខុសពីការពិត ហើយជាព័ត៌មានបង្កឲ្យមានភាពច្របូកច្របល់ក្នុងសង្គម។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាបជាព័ត៌មាន។