អ្នកជំងឺ កូវីដ១៩​​ បានទៅទទួលការព្យាបាល និងពិនិត្យឈាមនៅទីតាំង បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ក្រិច ហុង

យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់នៅថ្ងៃទី១៧ មិថុនា ២០២១នេះ ថា៖ អ្នកជំងឺ កូវីដ១៩​​ បានទៅទទួលការព្យាបាល និងពិនិត្យឈាមនៅទីតាំង បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ក្រិច ហុង ដែលមានទីតាំងស្ថិតនៅផ្សារបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តា ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close