អ្នកជំងឺ កូវីដ១៩ ជូនម្ដាយ និងនៅមើលថែម្ដាយ (ម្ដាយ ធ្វើតេស្ដ វិជ្ជមាន) នៅ មន្ទីរពហុព្យាបាល ឡាសង់តេ!
យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ នៅថ្ងៃទី១៧ មិថុនា ២០២១ នេះថា៖ អ្នកជំងឺ កូវីដ១៩ ជូនម្ដាយ និងនៅមើលថែម្ដាយ (ម្ដាយ ធ្វើតេស្ដវិជ្ជមាន) នៅទីតាំងមន្ទីរពហុព្យាបាល ឡាសង់តេ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៦២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តា ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។