អ្នកជំងឺ កូវីដ១៩ និងមិត្តភក្តិ​​ បានទៅចូលទៅ ហាងកាហ្វេ Brown សាខាព្រះនរោត្តម!

យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់នៅថ្ងៃទី១៧ មិថុនា ២០២១ ថា ៖ អ្នកជំងឺ កូវីដ១៩ និងមិត្តភក្តិ​​ បានទៅចូលទៅផឹក កាហ្វេ នៅ ហាងកាហ្វេ Brown សាខាព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​​ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១២ និង២០ ដល់ម៉ោង ១២ និង៣០នាទី។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ  សូមមេត្តា ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close