យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់នៅថ្ងៃទី១៧ មិថុនា ២០២១ នេះ ថា៖ អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ បានទៅហូបអាហារនៅទីតាំង ហាង មី ហឹរ Seoul មីហឹរ៧យ៉ាង ដែលមានទីតាំងស្ថិតនៅផ្លូវ២៦៥ កែងផ្លូវ ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ជាប់សាលាប៊ែលធីសំណង់១២) កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៥ និង០០ ដល់ម៉ោង ១៦ និង១០នាទី។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។