អ្នកជំងឺកូវីដ១៩​​ បានទៅចូលទៅកាន់ទីតាំង ធនាគារ​ ABA សាខាចោមចៅ២​!

យោងតាមផេក  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃទី១៧ មិថុនា ២០២១ នេះ ថា អ្នកជំងឺកូវីដ១៩​​ បានទៅចូលទៅកាន់ទីតាំង ធនាគារ​ ABA សាខាចោមចៅ២​ ដែលមានទីតាំងស្ថិតនៅផ្លូវវែងស្រេង​ សង្កាត់ចោមចៅ២ ខណ្ឌពោធន៍សែនជ័យ កាលពីនថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០ និង៥០ ដល់ម៉ោង ១១ និង៣០នាទី។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តា ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close