ភ្នំពេញ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ដោយទទួលបានការអនុញ្ញាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង បើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមកតាមវិធានការសុខាភិបាល ។
សូមបញ្ជាក់ថាទីតាំងវត្តសារាវ័ន្តតេជោ បានបើកដំណើរការឡើងវិញ ប៉ុន្តែត្រូវបិទកុដិរបស់ព្រះសង្ឃចំនួន០៥ រួមមានៈ កុដិលេខ១០-២៦-១៧-០១និងកុដលេខ០៩ ជាបណ្តោះអាសន្នដោយតម្រូវអោយព្រះសង្ឃ និងអ្នកស្នាក់នៅជាមួយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ បន្តទៀត ។ ចំពោះកុដិដែលបើកដំណើរការឡើងវិញ គឺមិនអនុញ្ញាអោយ ធ្វើពិធីផ្សេងៗដែលមានការជួបជុំព្រះសង្ឃ ឬពុទ្ធបរិស័ទ ដែលអាចមានហានីភ័យនោះទេ និង ត្រូវអនុវត្តតាមវិធានការរបសើក្រសួងសុខាភិបាលអោយបានខ្ចប់ខ្ជួនផងដែរ ។