ភ្នំពេញ៖ យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃទី១៦ មិថុនា ២០២១ នេះ ថា អ្នកជំងឺ កូវីដ១៩ គឺជាបុគ្គលិក ធ្វើការ នៅទីតាំង ស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច សាខាបឹងត្របែក ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ទីតាំងនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២នាក់ហើយ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។