អ្នកជំងឺកូវីដ ១៩​​ បានចូលទៅទីតាំង ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង!

ភ្នំពេញ៖ យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃទី១៦ មិថុនា ២០២១ នេះ ថា អ្នកជំងឺកូវីដ១៩​​ បានចូលទៅទីតាំង ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង  ស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨ និង២០នាទី ដល់ម៉ោង ៨ និង៤០នាទី។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close