សូមបង្កើនការប្រុងប្រយ័ត្ន! អ្នកជំងឺ កូវីដ១៩​​ បានទៅប្រើប្រាស់សេវា នៅ​ ធនាគារ​ Shinkan Bank​

យោងតាមផេកផ្លូវការ  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់នៅថ្ងៃទី១៥ មិថុនា ២០២១ នេះ ថា អ្នកជំងឺ កូវីដ១៩​​ បានទៅប្រើប្រាស់សេវា នៅ​ ធនាគារ​ Shinkan Bank​ ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១និង៥០នាទី ដល់ម៉ោង ១២ និង០០នាទី។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ប្រជាពលរដ្ឋ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អត្ថបទដែលជាប់ទាក់ទង
Open

Close