លោក ចាន់ តារា បន្តចុះពិនិត្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្តាល

កណ្ដាល៖ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាលតំណាងលោកអភិបាលស្រុកអមដំណើរដោយ លោកវរសេនីយ៍ឯក សុខ ឃឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកបានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយអជ្ញាធរ ភូមិ-ឃុំ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបន្តចុះពិនិត្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើយោងតាមលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាលបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ បានចាប់ផ្តើមដំណើរការចាក់ជូនប្រជាពលរដ្ឋទូទៅទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលរស់នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងបានដំណើរចាក់វ៉ាក់សាំងកូវីដ-១៩ នេះរយៈពេល៤ថ្ងៃរួចមកហើយ គិតត្រឹមថ្ងៃទី១៣ ខែមិថុនានេះ។

នាឱកាសនោះ លោក ចាន់ តារា អភិបាលរងស្រុក បានបន្តចុះពិនិត្យទីតាំង «វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល» សម្រាប់ត្រៀមធ្វេីជាមណ្ឌលចត្តាឡីស័កថ្មីមួយបន្ថែមទៀត សម្រាប់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ និងជាមណ្ឌលព្យាបាលជំងឺដល់អ្នកឆ្លងកូវីដ-១៩ ផងដែរ។

គួរជម្រាបថា កន្លងមកនៅមូលដ្ឋានស្រុកខ្សាច់កណ្តាលមានមណ្ឌលចត្តាឡីស័កចំនួន២មណ្ឌលរួចមកហើយ និងអ្នកវិជ្ជមានជំងឺកូវិដ-១៩ សរុបចំនួន ៥០៦នាក់ ខណៈអ្នកកំពុងព្យាបាលមានចំនួនជិត៣០០នាក់ បើយោងតាម លោក ចាន់ តារា បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃនេះ ដោយរួមមាន៖

ទី១-មណ្ឌលសុខភាពសម្ដេចតេជោ ហ៊ុន សែន 7NG
ទី២-មណ្ឌលចត្តាឡីស័កវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្តាល៕

អត្ថបទដែលជាប់ទាក់ទង
Open

Close