ឡូយ! ពាក់មួកប៉ូលិស ជិះម៉ូតូធំ ដាក់កន្ត្រក់មាន់ជល់…!

ខេត្តកណ្តាល៖ ក្រោយទទួលបានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាល ករណី ក្លែងបន្លំឯកសណ្ឋាននគរបាល កាលពី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ០០នាទី នៅចំណុច លើកំពង់ចម្លង (ព្រែកតូច បារ៉ែនក្រោម) នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

អ្នកបើកម៉ូតូពាក់មួកប៉ូលីស ឈ្មោះ ភន សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យកៈ រួមមាន
១. មួកប៉ូលីស ចំនួន ០១
២. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក FTR ពត៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 1AN.7432
៣. មាន់ឈ្មោល ចំនួន ០២ក្បាល
៤. កន្ត្រក់មាន់ ចំនួន ០២

សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង ០០នាទីព្រឹក ឈ្មោះ ភន សុភា បានទិញមាន់ឈ្មោលចំនួន ០២ក្បាល (មាន់ដែលគេជល់ចាញ់មានរបួស) ក្នុងគោលបំណងយកទៅបង្កាត់ពូជ ដោយគ្មានចេតនាយកទៅជល់ភ្នាល់ដាក់លុយនោះទេ ។

បន្ទាប់ពីបានទិញរួចនៅវេលាម៉ោង ១០ និង០០នាទី ថ្ងៃខែឆ្នាំដដែល ខ្លួនក៏បានយក កន្ត្រក មកដាក់មាន់ខាងលើ រួចជិះម៉ូតូឌុប ប្អូនរបស់ខ្លួន អោយជួយកាន់កន្ត្រកដែលដាក់មាន់ ០២ក្បាល ខាងលើយកទៅទុកនៅផ្ទះ ។
នៅពេលដែលជិះម៉ូតូមកដល់ចំណុចកើតហេតុ នៅលើកំពង់ចម្លង ខណៈកំពុងជិះទូកឆ្លងទន្លេរក៏ត្រូវបានគេថតរូបភាពបានបង្ហាញពីរូបពាក់មួកប៉ូលីសជិះម៉ូតូស្ពាយមាន់ជល់តែម្ដង ។

រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឈ្មោះ ភន សុភា មកធ្វើការសាកសួរ ។

នៅចំពោះមុខ សមត្ថកិច្ចនគរបាល ឈ្មោះ ភន សុភា បានឆ្លើយសារភាពថា ខ្លួនពិតជាបានពាក់មួកប៉ូលីស ហើយជិះម៉ូតូស្ពាយមាន់ពិតប្រាកដមែន ។

អត្ថបទដែលជាប់ទាក់ទង
Open

Close