ការិយាល័យចរាចរណ៍ផ្លូវគោក ដាក់គោលដៅ ត្រួតពិនិត្យ អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត!

(កំពង់ឆ្នាំង) ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា គ.ស ២០២១ ការិយាល័យចរាចរណ៍ ផ្លូវគោក ដាក់គោលដៅត្រួតពិនិត្យ( មួក ផ្លាកលេខ កញ្ចក់មើលក្រោយ) មានចំនួន០៤គោលដៅ លទ្ធផល៖

ធ្វើការពិន័យអ្នកជិះម៉ូតូល្មើសចំនួន ២៤ គ្រឿង ក្នុងនោះ៖ គ្មានមួកសុវត្ថិភាពចំនួន ២៣គ្រឿង និងគ្មានផ្លាកលេខចំនួន០១គ្រឿង បានត្រួតពិនិត្យរថយន្ត រកឃើញរថយន្តល្មើសចំនួន ០៥គ្រឿង ធំចំនួន ០២គ្រឿង ( ពិន័យតាមបទបញ្ជាថ្នាក់លើដែលបានកំណត់) ។

និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បាន អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្ត នៅលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ ៨៥-៨៦ ស្ថិតនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន ០១ គោលដៅ ជាលទ្ធផលរកឃើញយានយន្ត ល្មើសចំនួន ០៥ គ្រឿង ធំចំនួន០២គ្រឿង។

ដោយ៖  យី ឈៀន

អត្ថបទដែលជាប់ទាក់ទង
Open

Close