ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ៣ករណី ចាប់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ រួមមាន ៖
ករណីទី១៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី កម្លាំងជំនាញ(ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ហម គន្ធី ព្រមទាំងមានកាសម្រប
សម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចផ្លូវលំ ផ្ទះជួល ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១-ឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលីស ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ អ៊ុក ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្នែរ។ វត្ថុតាងចាប់យកបានមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ 1587,84g ។
ករណីទី២៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០១និង០៥នាទី រំលងអាធាត្រ កម្លាំងជំនាញ(ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អាំ សុជាតិ និងលោកវរសេនីយ៍ យា ប៊ុនណារត្ន័ន៍ នាយករងមន្ទីរ ព្រមទាំងមានកាសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំ បានបើកការស្រាវជ្រាវបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុច ផ្ទះសំណាក់ សម្បត្តិលាភ បន្ទប់លេខ២៤ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សៅ ចិត្រា ភេទប្រុ អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ ធ្វើតេស្តកូវីដ១៩រួច(អវិជ្ជមាន)។ វត្ថុតាងចាប់យកបានមាន ម្សៅក្រាមពណ៌ស សង្ស័យមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ស្មើទម្ងន់ 993,49g ។
ករណីទី៣៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ព្រមទាំងមានកាសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំ បានបើកការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌខណ្ឌទួលគោរក រាជធានីភ្នំពេញ។
លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា ថៃតាំ ភេទប្រុ អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបានមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ៣កញ្ចប់តូច ស្មើទម្ងន់ 1294,39 g ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ប្រភព៖ អគ្គស្នងការនគរបាលជាតិកម្ពុជា