លោក ស ថេត ៖ ​គ្រប់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាំងអស់​ ត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អបំផុត​!

ភ្នំពេញ៖ បន្ទាប់ពីធ្វេីការផ្សព្វផ្សាយបន្ថែម​ បេីសិនជាមានករណីយឺតយ៉ាវ ក្នុងការធ្វេីសៀវភៅគ្រួសារ​ (ក២)​ និងសៀវភៅស្នាក់នៅ​ (ក៤)​ របស់សមត្ថកិច្ចតាមបណ្តាអធិការនគរបាលខណ្ឌ​ និងប៉ុស្តិ៍នគបាលរដ្ឋបាល​ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានតាមដានជាប្រចាំដោយយកចិត្តទុកដាក់​ រាល់ខំមិនរបស់ប្រជាពលរដ្ឋ​ ដេីម្បីធ្វេីការឆ្លេីយតប​ ចាត់វិធានការ​ និងដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា​ ជាពិសេសមានប្រជាពលរដ្ឋមួយចំនួន​ ក៏បានទាក់ទងរាយការណ៍មកលេខទូរសព្ទ​ 069 516 999 ដែលបានដាក់ឲ្យទំនាក់ទំនង​ចំពោះអ្នកដែលទៅធ្វេីសៀវភៅគ្រួសារ​ ឬសៀវភៅស្នាក់នៅមានការយឺតយាវ​ ពីសំណាក់មន្ត្រីនគរបាល​ ។

ភ្លាមៗបន្ទាប់ពីទទួលបានការទាក់ទងតាមទូរសព្ទ​ ក៏ដូចជាខំមិនចូលផេកឯកឧត្តម​ ស​ ថេត​ និងផេក​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្រុមការងារបានទាក់ទងទៅខណ្ឌ​ និងប៉ុស្តិ៍​ ដេីម្បីទាក់ទងភ្លាមៗទៅប្រជាពលរដ្ឋ​ និងធ្វេីជូនគាត់ភ្លាមៗតែម្តង​ ។
សូមបញ្ជាក់ថាការធ្វេីសៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ត្រូវមានឯកសារគ្រប់គ្រាន់​ ត្រឹមត្រូវ​ ដូចជា​ :

១ អត្តសញ្ញាណបណ្ណ​សញ្ញាតខ្មែរ (ចំពោះជនបរទេស​ សេចក្តីចំលងព្រះរាជក្រឹត្យចូលសញ្ញាតខ្មែរ​)
២ សេចក្តីចំលងសំបុត្រកំណេីត​
៣ សេចក្តីចំលងសំបុត្រអាពាហ៍ពិពាហ៍​
៤ លិខិតបញ្ជាក់ការផ្លាស់ប្តូរទីលំនៅ​ ។ ល។

អត្ថបទដែលជាប់ទាក់ទង
Open

Close