អតីត មន្ត្រីចូលនិវត្ដន៍ បេីកវង់លេងល្បែងសុីសង ផឹកសុីប្រមូលផ្ដុំជួបគ្នានៅក្នុងតំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវ សមត្ថកិច្ចពឺ បង្រ្កាប!
ខេត្តកំពង់ស្ពឺ ៖ យោងតាមរបាយការណ៍ ស្នងការខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នារសៀលថៃ្ងទី៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ខាងក្រោយវត្ដថ្មី ស្ថិតក្នុងភូមិ បុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅម្ដុំសំណង់ មិនរៀបរយ ផ្ទះឈ្មោះ សុីថូ អតីតមន្រ្ដីសមត្ថកិច្ច នៅក្នុងខេត្ដកំពង់ស្ពឺ ចូលនិវត្តន៍បានមួយឆ្នាំជាង បានបេីកអនុញ្ញាតិឱ្យមានការប្រមូលផ្ដុំជួបជុំផឹកសុី លេងល្បែងសុីសង ដោយមិនក្រែង និងការបង្រ្កាបរបស់សមត្ថកិច្ចមូលដ្ឋានឡេីយ។
ជាក់ស្ដែងនៅរសៀលនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះពិនិត្យនិងបង្រ្កាបនៅទីតាំងល្បែងខាងលេី ឃាត់ខ្លួនបានមនុស្ស ប្រុស ស្រី ចំនួន ១០ នាក់ និងដកហូតវត្ថុតាង ម៉ូតូ ០៥គ្រឿង ម៉ាកចំរុះ បៀរចំនួន ៤៤ ហ៊ូ កំរាលមួយ និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនអ្នកទាំង១០នាក់មកកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីធ្វើការសាកសួរ និងចំណាត់ការតាមនីតិវិធីបន្ដ ។