យោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ បានយកឯកសារ សាខាពន្ធដារ ខណ្ឌចំការមន ។
សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ
សាខាពន្ធដារ ខណ្ឌចំការមន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៨ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នៅពេលរសៀល។
មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ បានយកឯកសារទៅទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
សូមអរគុណ!