អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការចំនួន សម្រាប់២គ្រួសារ ដែលខ្វះខាត ក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)៖ ដោយមើលឃើញមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សប្បុរសជនដែលរស់នៅក្រុងស្វាយរៀងបានបន្តផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពចំនួន២គ្រួសារ ក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោក ណាន ចាន់មករា បម្រើការងារនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានចុះសួរសុខទុក្ខ និងសំណេះសំណាលផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការសម្រាប់ដោះស្រាយជីវភាពមានឈ្មោះ យូ ស៊ីណា ភេទស្រី អាយុ៥៧ឆ្នាំ ដែលមានសមាជិកកកនុងគ្រួសារចំនួន៧នាក់ និងឈ្មោះ សួស សារ៉ន ភេទស្រី អាយុ៦៨ឆ្នាំ មានសមាជិកក្នុងគ្រួសារចំនួន៥នាក់ ដែល រស់នៅក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

លោក ណាន ចាន់មករា បានប្រាន់អោយដឹងថាអំណោយដែលផ្ដល់ជូនគ្រួសារក្រីក្រ២គ្រួសារនាពេលនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម, ទឹកស៊ីអុីវមួយយួរ, ទឹកត្រីមួយយួរ, មី១កេស, ត្រីខកំប៉ុង, និងថវិកាក្នុងមួយគ្រួសារចំនួន ១០ម៉ឺនរៀលផងដែរ។

លោកបានបន្តថា សូមបងប្អូនបន្តចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ តាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និង តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ព្រោះក្នុងសង្កាត់ព្រៃឆ្លាក់នាពេលនេះមានករណីឆ្លងរីករាលដាលជម្ងឺកូវីត-១៩ ជាច្រើនករណីនិងសូមអោយបងប្អូនទាំងអស់បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ៕ ដោយ:ខ្លាខ្មៅ

អត្ថបទដែលជាប់ទាក់ទង
Open

Close