បាត់ដំបង៖នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែងស្ថិតក្នុងភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រតិបត្តិការបង្ក្ក្រាបនេះធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងយោបល់របស់លោកឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការ រង ផែនការងារបទល្មើសប្រឆាំងគ្រឿងញៀន។
ប្រភពព័ត៌មានបានអោយដឹងថា៖ម្ចាស់ចំការ ឈ្មោះ កាន់ សាញ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ក្នុងក្រុមទី២ ភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដាំដំណាំកញ្ឆាចំនួន៥២គុម្ភ។
ក្រោយពេលសមត្ថកិច្ចកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នោះរួចហើយបាននាំខ្លួនម្ចាស់ចំការទៅអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដាំដុះបន្តទៀតបន្ទាប់មកអនុញ្ញាតអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ ដោយ ៖ សុខ កុសល