ស្នងការខេត្តកណ្តាល ដឹកនាំកម្លាំងដោយផ្ទាល់ចុះអន្តរាគមន៍ពន្លត់អគ្កិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកស្អាង
កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា ផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ប្រើប្រាស់រថយន្តជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យដោយផ្ទាល់ ។
ផ្ទះប្រជាពលរដ្ឋ ដែលត្រូវបានអគ្គិភ័យឆាបឆេះនេះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២១បេ ត្រង់ចំណុចលក់ឆៃប៉ូវឆ្ងាញ់ ស្ថិតក្នុងឃុំពែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងសហការគ្នាអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ដើម្បីកុំឲ្យឆេះឆ្លងរាលដាល់ដល់ផ្ទះដទៃផ្សេងទៀត៕