ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ តាមរយៈកម្មវិធី Zoom meeting ក្រោមអធិបតីភាព ឯកឧត្តម សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក លោកស្រីអភិបាលរងខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក លោកស្រីប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង១១ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។
កិច្ចប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ។
២.ពិនិត្យ និងអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែមេសា និងឧសភា ឆ្នាំ២០២១ ស្ដីពីការអនុវត្ដការងាររបស់រដ្ឋបាលខណ្ឌដូនពេញ។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តប្រចាំខែ មេសា និងឧសភា ឆ្នាំ២០២១ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ ។
៤.បញ្ហាផ្សេងៗ ។