បើកបរគោយន្ត ជាន់មីនតោន ផ្ទុះស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់!

បាត់ដំបង៖ប្រជាពលរដ្ឋបើកបរគោយន្តកន្ត្រៃជិះគ្នា២នាក់តាមផ្លូវលំចាស់ជាន់មីនតោនដែលនៅសល់កាលពីសម័យសង្គ្រាម បណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ៖ទី១-ប៊ន សុគា ភេទប្រុស អាយុ២៨ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ ហង់ លីហ័រ ភេទប្រុស អាយុ២៦ឆ្នាំ អ្នករួមដំណើរជាមួយគ្នា(របួសធ្ងន់) ពលរដ្ឋរងគ្រោះទាំងពីរនាក់មានទីលំនៅក្នុងភូមិ ឃុំកើតហេតុ។

ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាលស្រុកសំឡូត បានចុះទៅដល់ទីតាំងកើតហេតុនិងជួយបញ្ជូនជនរងគ្រោះរបួសធ្ងន់ទៅមន្ទីរពេទ្យ។

បច្ចុប្បន្នមន្ត្រីជំនាញអង្គភាពកំចាត់មីន សុីម៉ាក (CMAC) ចុះទៅពិនិត្យកន្លែងកើតហេតុ រកឃើញគ្រាប់មីនចំនួន២គ្រាប់ទៀត គឺមីនតោន១គ្រាប់និងគ្រាប់មីនផ្កាចាន់នៅលើគ្នា និងហ៊ំព័ទ្ធចំណុចនោះដើម្បីចាត់ការបន្តនៅថ្ងៃស្អែក៕
ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close