ទំនេរ! ទៅអង្គុយមើលគេលេង បៀរ ប៉ូលិស ឃាត់ដែរ!

ខេត្តកណ្តាល៖ ប៉ូលិស ឃាត់មនុស្ស៤នាក់ ជុំគ្នាលេង (បៀរ)  ន ថ្ងៃព្រហស្បត៍១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤:៥០នាទីនៅចំណុចផ្ទះឈ្មោះ យឿង យ៉ាំងយៀក ភេទប្រុស អាយុ
៥២ឆ្នាំ ស្ថិតនៅក្នុងភូមិកំពង់ចម្លង​ឃុំព្រែកទន្លាប់ ស្រុកលេីកដែក ខេត្តកណ្តាល ។

ជនសង្ស័យទី១-ឈ្មោះ ជួន ប៉ូឡូ​ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិស្ទឹង ឃុំ​ អ្នកលឿង​ ស្រុក​ពាមរក៍​ ខេត្ត​ព្រៃវែង​(ឃាត់ខ្លួន​)។

ទី២-ឈ្មោះ ង្វៀង យ៉ាំងម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មាន​ទីលំនៅ​ភូមិកំពង់ចម្លង ឃុំ​ព្រែកទន្លាប់​ ស្រុកលើកដែក ខេត្ត​កណ្ដាល ​។

ទី៣-ឈ្មោះ វ៉ូ យ៉ាំងឡាំ​ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម មាន​ទីលំនៅ​ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់​ ស្រុកលើកដែក​ខេត្ត​កណ្ដាល ។

ទី៤-ឈ្មោះយឿង យ៉ាំងសាង​ ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិវៀតណាម មាន​ទីលំនៅ​ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់​ ស្រុកលើកដែក​ខេត្ត​កណ្ដាល (អ្នកអង្គុយមើលគេលេង) ។

វត្ថុតាងចាប់យក៖

-បៀរចំនួន ៥១សន្លឹក
-តុឈើចំនួន០១
-កៅអីជ័រចំនួន០៥
-កន្សែងពោះគោពណ៌ក្រហម០១
-លុយខ្មែរចំនួន២៥,០០០រៀល

យោងតាមរបាយការណ៍សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤:៥០នាទីរសៀលកម្លាំងប៉ុស្តិ៍រដ្ឋបាលបានទទួលដំណឹងពីប្រជាពលរដ្ឋ ថាៈមានករណីលេងល្បែងសុីសងខុសច្បាប់(បៀរ)ស្ថិតនៅចំណុចខាងលើ ពេលកម្លាំងបានចូលទៅដល់ក៏បានឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៣នាក់ និងអ្នកមើលម្នាក់ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដើម្បីធ្វើការអប់រំ។

អត្ថបទដែលជាប់ទាក់ទង
Open

Close