រដ្ឋបាលស្រុកបាធាយបាន ចុះស្រាវជ្រាវ បងប្អូនពលរដ្ឋ ដែលមាន ការប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នក ដែល វិជ្ជមាន!
ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១រដ្ឋបាលស្រុកបាធាយ លោកផេន សុផល អភិបាលស្រុកបាធាយ បានអមដំណើរ ឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាព គោលដៅ ចត្តាឡីស័ក និងចាត់ឲ្យ លោក ទឹម ដាណា អភិបាលរងស្រុកបាធាយ ដឹកនាំសម្របសម្រួលចុះ ស្រាវជ្រាវ បងប្អូន ពលរដ្ឋ ដែលមាន ការប៉ះពាល់ ផ្ទាល់ និង ប្រយោល ជាមួយ អ្នក ដែល វិជ្ជមាន បាន ធ្វើ តេស្ត យក សំណាក់លើប្រជាពលរដ្ឋសរុប ៧៤ នាក់ ស្រី៤៩នាក់ពិនិត្យ ឃើ ញ មាន វិជ្ជមានកូ វីដ៧នាក់ ស្រី៤នាក់ បន្ទាប់មក ក្រុមការងារ ពេទ្យ ចុះ បាញ់ថ្នាំ សម្លាប់ មេរោគ ហើយបានណែនាំអោយរដ្ឋបាលឃុំពង្រឹងការចុះផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ឲ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមបង្ការទប់ស្កាត់ហានិភ័យនៃការឆ្លងជំងឺកូវីត-១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ ជាពិសេស ត្រូវណែនាំពួកគាត់អំពីវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ។