សមត្ថកិច្ច ឃាត់ខ្លួនមេខ្យល់ នាំពលករឆ្លងដែនម្នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង

បាត់ដំបង៖កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដោយមានណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានដឹកនាំការស្រាវជ្រាវបង្ក្រាបបទល្មើស និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយនគរបាលការពារព្រំដែនលេខ៨១៩ និងកម្លាំងទាទាហានឈុតថៃ ស្ទាក់ឃាត់ខ្លួនមេខ្យល់ម្នាក់ បញ្ជូនទៅអធិការដ្ឋានគរបាលស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង្ស័យជាមេខ្យល់៖ឈ្មោះ កែង ធា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុច (ស្ពាន៣) ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ចំណែកពលករចំនួនពីរនាក់ទៀតរត់គេចខ្លួនបាត់។

បច្ចុប្បន្នអាជ្ញាធរក៍ដូចជាសមត្ថកិច្ចខេត្តបាត់ដំបង បានស្នើដល់មន្ត្រី ដែលពាក់ព័ន្ធពាក់ជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់លួចចេញ ចូល ក្នុងប្រទេសថៃទាំងឡាយ ត្រូវបញ្ឍប់ជាបន្ទាន់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ជម្ងឺឆ្លងCOVID19៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close