អាជីវករ នៅផ្សារបុរី លឹម ឈៀងហាក់ កើតទុក្ខមិនសុខចិត្ត ចំពោះក្រុមសន្តិសុខសាលាខណ្ឌជ័យ ចាប់យកសាច់ក្រក់និងត្រីងៀត ទៅចែកគ្នាហូប! 

ភ្នំពេញ​៖ កម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ ចុះធ្វើសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងផ្សារលឹមឈាងហាក់​ ក្នុងបុរីសូនី ដោយប្រមូលយកសាច់ក្រក់១៥គីឡូ និងត្រីងៀត១០គីឡូ យកទៅចែកគ្នាហូបអស់ ដោយមិនបានហៅម្ចាស់ទៅណែនាំ ឫធ្វើកិច្វសន្យាអ្វីសោះ​។

ករណីខាលេីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជាង ៩ព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២១​ ស្ថិត នៅត្រង់ចំណុចផ្សារ លឹម ឈាងហាក់ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្តី ពីក្រុមអាជីវករ ប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកក្រុមសន្តិសុខសាលាខណ្ឌមានជ័យ បានដើរប្រាប់ឲ្យអាជីវករលក់ដូរនៅតាមផ្សារ ដោយមានការចងខ្សែក្រហម ហើយបានប្រាប់បងប្អូនអាជីវករទាំងអស់ ឲ្យលក់នៅក្នុងខ្សែមិនឲ្យលក់ក្រៅខ្សែរទេ​ ពេលព្រឹកថ្ងៃកើតហេតុក្រុមសន្តិសុខបានមកប្រមូលត្រីងៀត១០គីឡូ និងសាច់ក្រក១៥គីឡូ​ ហើយពេលនោះម្ចាស់ក៏បានតាមសុំយកមកវិញតែត្រូវក្រុមសន្តិសុខមិនអនុញ្ញាតអោយមកវិញ។

ពេលដែលគាត់ឡើងទៅដល់សាលាខណ្ឌមានជ័យ ធ្វើការសុំជាបន្តទៀតពេលនោះស្រាប់តែលោកប្រធានសន្តិសុខសាលាខណ្ឌបាននិយាយប្រាប់ពួកគាត់ថា ត្រីងៀត និងសាច់ក្រកនោះ គឺត្រូវបានពួកគាត់ចែកកូនចៅយកទៅហូបអស់ហើយ។

គួរបញ្ជាក់ផងដែរថា​ កាលពីកន្លះខែមុនមានករណីបង្ហោះវីដេអូ ពីអាជីវករ នៅដីថ្មីភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ដោយក្រុមសន្តិសុខខណ្ឌ ទៅប្រមូលរបស់របរអ្នកលក់ទុកក្នុងតូបមិនលក់សោះយកទៅអស់ នេះជាសកម្មភាពឃោឃៅណាស់សម្រាប់ប្រជាពលរដ្ឋ យ៉ាណាមិញសង្ឃឹមថ្នាក់ដឹកនាំខណ្ឌមានជ័យ ជួយមើលប្រជាជនក្រីក្រផង ព្រោះពួកគាត់ខ្លះចងការលុយគេមកទិញរបស់លក់បែរជាត្រូវ សន្តិសុខ មកចាប់យកទៅចែកគ្នាហូបចឹង គាត់បានលុយឯណាសងគេទៅ។

ក្រុមអាជីវករ ស្នើសុំឲ្យ លោក ពេជ្រ កែវមុនី អភិបាល អភិបាលខណ្ឌមានជ័យ ជួយរកយុត្តិធម៌ដល់ពួកគាត់ ដែលកូនចៅរបស់លោកបានយកត្រីងៀត និងសាច់ក្រក់ របស់ពួកគាត់ទៅចែកគ្នាហូបបែបនេះ ដូចមិនសម។

អត្ថបទដែលជាប់ទាក់ទង
Open

Close