បាត់ដំបង៖ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីសម្រាកព្យាបាល យីគក់ ដែលមានទីតាំងស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវបានរដ្ឋបាលខេត្តបាត់ដំបងចេញសេចក្តីសម្រេចបិទទទួលព្យាបាលជម្ងឺជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកជម្ងឺCOVID 19 ម្នាក់ឈ្មោះ សាន កុសល ភេទប្រុស អាយុ២៥ឆ្នាំ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សេចក្តីសម្រេចបិទមន្ទីរព្យាបាលខាងលើ របស់់រដ្ឋបាលខេត្តបាត់ដំបងក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងCOVID19 មិនអនុញ្ញាតអោយមានប្រជាពលរដ្ឋឬក្រុមគ្រូពេទ្យចេញចូលក្នុងអាគារបានឡើយ។
ដោយឡែកចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ឬប្រយោលនឹងអ្នកជម្ងឺ រួមទាំងក្រុមគ្រូពេទ្យត្រូវចូលរួម ធ្វើចត្តាឡីស័ក យកសំណាកទៅពិនិត្យរកមេរោគCOVID19 ជាបន្ទាន់៕
ដោយ ៖ សុខ កុសល