ឯកឧត្តម វេង សាខុន នាំយកសម្ភារៈបរិក្ខាជូនដល់រដ្ឋបាលស្រុកជើងព្រៃសម្រាប់ចែកជូនដល់បងប្អូនកម្មករកម្មការនីដែលកំពង់សម្រាកធ្វើចត្តាឡីស័ក

ខេត្តកំពង់ចាម៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃនិងគណប្រតិភូអមដំណើរ បាននាំយកសម្ភារៈបរិក្ខាជូនដល់រដ្ឋបាលស្រុកជើងព្រៃសម្រាប់ចែកជូនដល់បងប្អូនកម្មករកម្មការនីដែលកំពង់សម្រាកធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុករួមមាន
– ប៉ៅអីចំនួន៦០០ប៉ៅអ៊ី អស់ទឹកប្រាក់ចំនួន១២ ០០០ដុល្លារ
– ម៉ាស់៨កេស ស្មើ២០ ០០០ម៉ាស់ អស់ទឹកប្រាក់ចំនួន៦០០ដុល្លារ
– អាល់កុល៣០០លីត្រ អស់ទឹកប្រាក់ចំនួន៣០០ដុល្លារ
– ដបបាញ់អាល់កុលចំណុះ ២លីត្រចំនួន៧០ អស់ទឹកប្រាក់ចំនួ២៨០ដុល្លារ
សរុបចំណាយអស់ចំនួន១៣ ១៨០ដុល្លារ
និងថវិកាចំនួន២ ០០០ ០០០រៀលដល់រដ្ឋបាលស្រុកសម្រាប់ចំណាយផ្សេងៗផងដែរ ។

ចំពោះប៉ាវអ៊ី ដែលឯកឧត្តមប្រធានបានប្រគល់បានយកទៅចែកជូនបងប្អូនកម្មករកម្មការដែលធ្វើចត្តាឡីស័កបាន១មណ្ឌលហើយគឺនៅមណ្ឌលសាលាបឋមសិក្សាស្គន់ដែលមានអ្នកស្នាក់នៅចំនួន២៥៥នាក់។

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម ចុះពិនិត្យទីតាំងបងប្អូនកម្មករ-កម្មការិនី កំពុងធ្វើចត្តាឡីស័ក ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺវិជ្ជមានកូវីដ-១៩ នៅរោងចក្រខាងលីនតុន និងរោងចក្រជួហួយ ហ៊្វូតវវែ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាស្គន់
វិទ្យាល័យ ហ៊ុន សែនស្គន់ និងវិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន ផ្តៅជុំ។

ចំពោះសកម្មភាពប្រយុទ្ធ និងការបង្ការការឆ្លងរាលដាលជម្ងឺកូវីដ១៩ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ លោក ឆែសុផារ៉ាត់ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដឹកនាំសម្របសម្រួលជាមួយ អ្នកប៉ះពាល់ផ្ទាល់និងប្រយោល ជាមួយ កម្មការី រោងចក្រខាលីនតុន ដែលរកឃើញថាមានលទ្ធផលវិជ្ជមានកូវីដ១៩ ។

អភិបាលស្រុកជើងព្រៃ បញ្ជាក់ថា ការធ្វើ តេស្តរហ័សនៅរោងចក្រជូហួយ ចំនួន សរុប១៤៦៣នាក់ ស្រី ១ ៣០១នាក់លទ្ធផល វិជ្ជមាន២៤១នាក់ស្រី២៣៦នាក់
សរុបបូកយោងអ្នកវិជ្ជមានមានចំនួន៧៤៦នាក់ក្នុងនោះស្រីមានចំនួន៧៣០នាក់ អ្នកអវិជ្ជមានបាននាំទៅសម្រាកនៅមណ្ឌលចត្តាឡីស័កមានចំនួន៣កន្លែង និងមានអ្នកស្នាក់នៅសរុបចំនួន៦១០ រួមមាន៖

-នៅវទ្យាល័យហ៊ុនសែនស្គន់ មានអ្នកធ្វើចត្តាឡីស័កចំនួន៣៣០នាក់ ដូរកន្លែងចំនួន៦នាក់ទៅមណ្ឌលសាលាបឋមសិក្សាស្គន់។

-នៅសាលាបឋមសិក្សាស្គន់ចំនួន២៥៦នាក់ ថ្មី៦នាក់មកពីមណ្ឌលវិទ្យាល័យហ៊ុនសែនស្គន់។

-នៅវិទ្យាល័យ ហ៊ុនសែនផ្ដៅជុំចំនួន ២៤នាក់ ថ្មី៣នាក់។

អត្ថបទដែលជាប់ទាក់ទង
Open

Close