បាត់ដំបង៖ក្មេងប្រុស ស្រី ពីរនាក់បង ប្អូន បបួលគ្នាទៅដាក់ម៉ង រអិលចូលក្នុងទឹកជ្រៅបណ្តាលអោយស្លាប់ទាំងពីរនាក់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ចំណុចទំនប់ពហុបំណង សេកសក ស្ថិតក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
កុមារងគ្រោះឈ្មោះ៖ទី១-ហៃ មុីអី ភេទស្រី អាយុ៤ឆ្នាំ ទី២-ឈ្មោះ ហៃ លៀបហេង ភេទប្រុស អាយុ១១ឆ្នាំ និងម្តាយឈ្មោះ យ៉ត ជុំ ភេទស្រី អាយុ៣៣ឆ្នាំ ឪពុកឈ្មោះ ហ៊ុ ហៃ ភេទប្រុស អាយុ៥៨ឆ្នាំ អ្នកទាំងអស់គ្នារស់នៅជុំគ្នា ស្ថិតក្នុងភូមិ ឃុំ ស្រុកកើតហេតុខាង។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុករតមណ្ឌល បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចរាល់អះអាងថា(សព) ក្មេងទាំងពីរនាក់បង ប្អូន ពិតជាស្លាប់ដោយសារលង់ទឹកប្រាដកមែន។
បន្ទាប់មកកម្លាំងនគរបាលជំនាញក៍បានប្រគល់សពអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខ កុសល