អភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំស្ដីពីការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងអនុវត្តកម្មវិធី ” ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ និងការបិទបញ្ចប់បម្រាមគោចរ ក្នុង “តំបន់លឿង”
ភ្នំពេញ៖នារសៀលថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១
រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
១-ផ្សព្វផ្សាយកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១
២-ត្រួតពិនិត្យការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងអនុវត្តកម្មវិធី ” ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ” បន្ទាប់ពីការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តខណ្ឌចំការមន
៣-ស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ។
៤-ការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” នៃភូមិសាស្រ្តខណ្ឌចំការមន គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ។
៥-ត្រៀមការងារការចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងមូលដ្ឋានសង្កាត់ទាំង០៥ នាពេលខាងមុខ។
ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, ប្រធានយោធាភូមិភាគប្រចាំខណ្ឌ, លោកចៅសង្កាត់ទាំង០៥ និងលោកប្រធានផ្សារទាំង០២។