លោក ហែម ដារិទ្ធិ ៖ បន្តហាមមិនឲ្យបើក ក្លឹបកំសាន្ត KTV បៀរហ្គាឌិន NET ហាងលក់គ្រឿងស្រវឹង!

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ​ លោក ហែម ដារិទ្ធិ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានបេីកកិច្ចប្រជុំជាមួយលោក-លោកស្រីចៅសង្កាត់ទាំង​ ៧​ និងលោក-លោកស្រីប្រធានផ្សាររដ្ឋទាំងបី​ ដោយផ្តោចលេីចំណុច​សំខាន់ៗរួមមាន៖

– រៀបចំបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋ កម្មករ​ កម្មការនី​ ដែលមានជីវភាពខ្វះខាត​ក្នុងដំណាក់កាលបិទខ្ទប់។
– បន្តហាមមិនឲ្យបើក ក្លឹបកំសាន្ត KTV បៀរហ្គាឌិន NET ហាងលក់គ្រឿងស្រវឹង។
– នៅតាមហាងគុយទាវ ហាងនំបុ័ង ត្រូវមានម៉ាស៉ីនវាស់កំដៅ អាកុល ត្រូវមានអនាម័យខ្ពស់ និងរក្សាគម្លាត។
– ផ្សាររដ្ឋទាំងបីក្នុងមូលដ្ឋានខណ្ឌត្រូវរៀបចំអ្នកលក់ឡេីងវិញ តែត្រូវរក្សាគម្លាតសង្គម និងវិធានការតឹងរឹងបំផុត។
– ផ្សារទាំងអស់ត្រូវសហការណ៍ជាមួយអាជ្ញាធរសង្កាត់ដេីម្បីរៀបចំអោយមានរបៀបរៀបរយ​ និងគំនូសគម្លាតយ៉ាងតិច​ ១,៥m និងវិធាន​ ៣កុំ​ ៣ការពារ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close