ចោរ៥នាក់ ចូលលួចលុយផ្ទះ វីងវេរលុយ យកអស់ជិត ៤០លានរៀល នៅស្រុកកណ្តាលស្ទឹង! 

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន៥នាក់ មិនស្គាល់អត្តសញ្ញាណបានចូលលួចលុយនៅផ្ទះវីងវេរលុយមួយកន្លែងបានប្រមូលអស់ចំនួន៣៦លានរៀល និងលុយដុល្លារ ១.០០០ដុល្លារអាមេរិក នៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

មន្ត្រីនគរបាលបានឱ្យដឹងថា៖ ស្ត្រីរងគ្រោះឈ្មោះ ឈុំ ស៊ុនណារី អាយុ៥១ឆ្នាំ នៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកជនសង្ស័យចំនួន៥នាក់ មានស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ។ ក្នុងហេតុការណ៍នោះសម្ភារបាត់បង់រួមមាន៖

លុយខ្មែរចំនួន៣៦.០០០.០០០រៀល
លុយដុល្លារចំនួន១.០០០ដុល្លារ,
សៀវភៅធនាគារអម្រិតចំនួន២ក្បាល
កាតវីងចំនួន២សន្លឹក និងកាបូបស្ពាយចំហៀងចំនួន១។

មន្ត្រីនគរបាលបានបន្តទៀតថា៖ ជនរងគ្រោះបានបើកតូបលក់អីវ៉ាន់ចាប់ហួយ និង ដូរលុយវីងដូចសព្វមួយដង ដោយមានអ្នកមកទិញដូរធម្មតា។ លុះមកដល់ម៉ោងជាង៨ព្រឹក មានក្រុមជនសង្ស័យ ៥នាក់ជិះម៉ូតូ៣គ្រឿងមកឈប់នៅក្បែរតូបលក់ដូរ របស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យម្នាក់ភេទស្រី បានចុះមកទិញស្រាបៀរ ចំនួនមួយកេសដោយឃើញជនរងគ្រោះនៅតែម្នាក់ឯង ជនសង្ស័យម្នាក់ទៀតបានដើរចូលក្នុងទូវីងលួច យក លុយជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

មួយសន្ទុះក្រោយមកទើបជនរងគ្រោះ ដឹងថាបាត់លុយ ទើបតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រះពុទ្ធ។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង បានចុះមកដល់កន្លែងកើតហេតុដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវបន្ត៕

ដោយ៖ សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង
Open

Close