ពលរដ្ឋប្រទះឃើញគ្រាប់មីនចំនួន៦គ្រាប់នៅក្នុងស្រុករុក្ខគីរី

បាត់ដំបង៖កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកជីក ស្រុករុក្ខគីរី ក្រោយពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេះសល់ក្នុងសម័យសង្គ្រាម សមត្ថកិច្ច សហការជាមួយអង្គភាពកំចាត់មីនCMACចុះទៅពិនិត្យនិងប្រមូលយកទៅរក្សាទុក។

គ្រាប់យុទ្ធភណ្ឌទាំងអស់នោះពលរដ្ឋបានប្រទះឃើញនៅចំណុចហុងទី៥ ស្ថិតក្នុងភូមិព្តែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកខាងលើបានអោយដឹងថា៖គ្រាប់យុទ្ធភណ្ឌទាំងអស់នោះមាន៖គ្រាប់មីនប្រភេទPN2 សញ្ញាលេខបូក ផលិតនៅប្រទេសសូវៀតចំនួន៥គ្រាប់ និង១គ្រាប់ទៀត ប្រភេទគ្រាប់មីន៦៩ ផលិតនៅប្រទេសចិន សរុបចំនួន៦គ្រប់។

បច្ចុប្បន្នអង្គភាពកំចាត់មីនCMAC បានដឹកយកទៅរក្សាទុក ដើម្បីដុតកំទេចចោលនៅពេលក្រោយ៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close