មន្ទីរពេទ្យយោធភូមិភាគទី៥ទទួលបានការឧបត្ថម្ភសេរ៉ូម ចំនួន២០កេស ពីឯកឧត្តម ស សុខា តាមរយៈឯកឧត្តម ណុប ដារ៉ា
បាត់ដំបង៖នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. និងលោកជំទាវ កែសួន សុភី ឧបត្ថម្ភសេរ៉ូម ចំនួន ២០កេស តាមរយៈឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជូនដល់មន្ទីរពេទ្យយោធភូមិភាគទី៥ (ពេទ្យព.២) សម្រាប់ជួយព្យាបាលជម្ងឺ កងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលទៅទទួលសេវាព្យាបាល សង្គ្រោះផ្សេងៗ។
នៅក្នុងឱកាសសំណេះសំណាលជាមួយក្រុមគ្រូពេទ្យយោធភូមិភាគ ទី៥ ឯកឧត្តម ណុប ដារ៉ា បានកោតសរសើរដល់ទឹកចិត្ត លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលទាំងកងទ័ព គ្រួសារកងទ័ពនិងជាពិសេសប្រជាពលរដ្ឋ ទីទាល់ក្រ។
ចំពោះទឹកចិត្តដ៍ថ្លៃថ្លារបស់ឯកឧត្តមស សុខា អនុប្រធាន ស.ស.យ.ក និងលោកជំទាវ កែសួន សុភី ដែលបានរួមចំណែកជួយឧបត្ថម្ភសេរ៉ូមទៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ហៅពេទ្យព.២) បង្ហាញអោយឃើញថា ទង្វើរនេះគឺជាការរួមចំណែកដើម្បីជួយស្រាលបន្ទុកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ សុខ កុសល