ពលរដ្ឋផ្ញើសារចូល ផេកស្នងការ ថា​ ទីតាំងខារ៉ាអូខេ៦៦៦​ នៅជ្រៃធំ​ នៅតែលួចលាក់បេីកដំណេីរការ….!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស​ សូមបំភ្លឺឆ្លេីយតបទៅនឹងការចូល​ផ្ញើ​សារ​របស់​ប្រជាពលរដ្ឋ​ ទៅក្នុងប្រអប់សារ​ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ ដែលមានខ្លឹមសារថាៈ​ “​ ទីតាំងខារ៉ាអូខេ៦៦៦​ នៅជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ នៅតែលួចលាក់បេីកដំណេីរការ”។

​ក្រោយពីទទួលបានព័ត៌មានខាងលេីរួច​ និងមានការចង្អុលបង្ហាញពីក្រុម​ការងារប្រតិកម្មរហ័សខេត្ត​ លោកវរសេនីយ៍ឯក​ ស៊ីម​ ឃាង​ អធិការនគរបាលស្រុក​ បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន​ ចុះពិនិត្យស្រាវជ្រាវជាបន្ទាន់​ករណីនេះ។
ជាលទ្ធផល​៖​ កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន​ បានដាក់ភ្នាក់ងារ​ ចុះពិនិត្យតាមដាន​ ស្រាវជ្រាវអស់រយៈពេល០៤ទៅ០៥ថ្ងៃ​ មកហេីយឃេីញថា​ ទីតាំងខារ៉ាអូខេ​ ៦៦៦​ ខាងលេីនេះ​គឺពុំមានសកម្មភាពអ្វីនោះទេ។

នៅព្រឹកថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២១​ វេលាម៉ោ១០.៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំណៅពូន បានចុះទៅពិនិត្យផ្ទាល់ ដល់ទីតាំង ខារ៉ាអូខេ ពូទីន ៦៦៦ នៅចំណុចភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកោះធំខេត្តកណ្តាល ដែលម្ចាស់ទីតាំងឈ្មោះ ម៉េត គីរី ភេទប្រុស អាយុ៣៣ឆ្នាំ​ មានទីលំនៅភូមិព្រែកសុឹង​ ឃុំសំពៅពូន​ ស្រុកកោះធំ ខេត្តកណ្កាល។

តាមការបំភ្លឺរបស់ម្ចាស់ទីតាំងខាងលេី បានរៀរាប់ប្រាប់សមត្ថកិច្ចថា ទីតាំងខារ៉ាអូខេ ពូទីន៦៦៦ បានផ្អាកមិនដំណេីរការចាប់តាំងពីក្រសួងសុខាភិបាលចេញសេចក្តីណែនាំអំពីការប្រយុទ្ធប្រឆាំងការីករាលដាលនៃជុំងឺCOVID.19 មកម្លេះ ពុំមានការបេីកលួចលាក់ឡេីយ។

បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ ក៏បានធ្វេីការអប់រំ​ ណែនាំ និងកិច្ចសន្យាបន្ថែមដល់ម្ចាស់ទីតាំងពុំឲ្យមានការលួចលាក់បេីកដំណេីរការនូវអាជីវកម្មរបស់ខ្លួនឡេីយនៅក្នុងគ្រាដែលមានការរីករាលដាលជំងឺ Covid-19 នេះ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close