បាត់ដំបង៖ករណីភ្លៀងផ្គរនិងរន្ទះបាញ់បានកើតឡើង១លើកនៅស្រុករុក្ខគីរីបណ្តាលអោយយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ចំណុចមាត់ស្ទឹងបាសាក់ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ ចយ ច័ន្ទរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ជនរងគ្រោះកំពុងស្ទួច ត្រី មានភ្លៀង ពេលនោះបានចូលទៅជ្រកភ្លៀងនៅក្រោមដើមឈើ ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើកោសល្យ
វិច្ច័យ(សព)រួចរាល់បានអះអាងថា ជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចប្រគល់សពយុវជននោះអោយទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុខ កុសល