ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បាបបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣៥ នាទី កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន៣ នាក់ នៅចំណុចផ្លូវគ្មានលេខ កែងផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក XIAO MI ព៌ណ ខ្មៅ ស៊ីមកាតលេខ ០៧១៤២០២៧៣៣ ,០១៥៥៩០១៨៧៧៨៥ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០ដេ ផ្លូវលេខ១១០ បុរីញូថោន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១៣ និង៣៥ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន ១គ្រឿង និងទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន ១ គ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖
ទី១-ឈ្មោះ ម៉ក់ ឧត្តមបញ្ញា ហៅ ប៊យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ឈ្មោះ ម៉ន ដេវីត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ហ៊ គឹមហាវ ហៅ ហៃ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖
ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០២១ លេខតួ លេខម៉ាស៊ីន ៥៩០១៦៧២ ពាក់ស្លាកលេខ ភ្នំពេញ ១IW ០៧៧២ ចំនួន ១ គ្រឿង។
ទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាក XIAO MI ព៌ណ ខ្មៅ ស៊ីមកាតលេខ ០៧១៤២០២៧៣៣ ,០១៥៥៩០១៨៧៧៨៥ ព៌ណ ខ្មៅ ចំនួន ០១ គ្រឿង
ជនរងគ្រោះ ឈ្មោះ CHU GUANGZHI ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខEG០៨៧០០៣៦ ចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់អេភល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងកាត់សក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។