ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងលោកជំទាវ​ ម៉ៅ​ ម៉ាល័យ​ ឧបត្ថម្ភក្រុមពេទ្យ​ និងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ក្រសួងការពារជាតិ​ 

ភ្នំពេញ៖អំណោយឧបត្ថម្ភរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ តំណាងរាស្រ្ត​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោកជំទាវ​ ឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ​ មានទឹកក្រូច​ ទឹកសុទ្ធ​ និងមី​ ត្រូវបានប្រគល់ដេីម្បីឧបត្ថម្ភដល់ក្រុមពេទ្យ​ និងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ នៃកងយោធពលខេមរភូមិន្ទ​ ជូនប្រជាពលរដ្ឋនិងកម្មករក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ និងលោកជំទាវ​ ម៉ៅ​ ម៉ាល័យ​ នាពេលនេះ​ ប្រព្រឹត្តិ​ទៅតាមរយ:ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុ​ប្រធាន​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោកជំទាវ​ ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គបញ្ជាការរង និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក.ព.ជ នាព្រឹកថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ នៅទីបញ្ជាការដ្ឋានកងវិស្វកម្ម។

ពិធីប្រគល់-ទទួលនេះ​ ក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឧត្តមសេនីយ៍​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បញ្ជាការដ្ឋានកងវិស្វកម្ម​ និងខុទ្ទកាល័យ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គបញ្ជាការរង និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បានមានប្រសាសន៍ស្វាគមន៍​ និងរបាយការណ៍ពីអនុវត្តន៍ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់​ និងបានថ្លែងអំណរគុណដល់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងលោកជំទាវម៉ៅ​ ម៉ាល័យ​ ដែលបានឧបត្ថម្ដដល់ក្រុមពេទ្យ​ និងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋនិងកម្មករក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្រសួងការពារជាតិ​ដែលបាននិងកំពុងបំពេញការងាររបស់ខ្លួនយ៉ាងមមាញឹក។

ថ្លែងក្នុងនាមឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ នាឱកាសនោះ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុ​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ពាំនាំបណ្តាំសាកសួរសុខទុក្ខ​ដល់វិរកងទ័ពដ៏អង់អាចក្លាហានលះបង់អាយុជិវិតក្នុងបុព្វហេតុជាតិនិងមាតុភូមិ​ ហេីយបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងកម្មករក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ យ៉ាងសស្រាក់សស្រាំរបស់ក្រុមពេទ្យ​ និងក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ក្រសួងការពារជាតិ​។
អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និងលោកជំទាវ​ ម៉ៅ​ ម៉ាល័យ​ ប្រគល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង​ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក.ព.ជ នាឱកាសនោះ​ មាន​ ១.ទឹកសុទ្ធ​ចំនួន១៦១៥កេស​ ២.ទឹកក្រូច​ ១០០០កេស​ មី១០០០កេស​។

អត្ថបទដែលជាប់ទាក់ទង
Open

Close