សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន

បាត់ដំបង៖ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយ កម្លាំងនគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់។

ជនសង្ស័យទាំងពីរនាក់មានឈ្មោះ៖ ទី១-ឆុង រាវី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិឫស្សី១ ឃុំមោង ស្រុកឫស្សី ខេត្តបាត់ដំបង។

ទី២-ឈ្មោះ ដឿង ជា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឫស្សី១ ឃុំមោង ស្រុកឫស្សី ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន៥កញ្ចប់ ទម្ងន់២១,៣៨ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង កាបូបចំនួន៣ ដែកកេះចំនួន៣ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕

ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close