អាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនជនសង្ស័យ២នាក់រួមនឹងថ្នាំញៀន មួយចំនួនធំ

(តាកែវ) ៖ជនសង្ស័យ ជាមុខសញ្ញាជួញដូរថ្នាំញៀនចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួន រួមនឹងថ្នាំញៀនមួយចំនួនធំ នៅស្រុកព្រៃកប្បាស។ការចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដែលដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុច ភូមិព្រៃល្វាត្បូង ឃុំព្រៃល្វាស្រុកព្រៃកប្បាសខេត្តតាកែវ ។ក្នុងនោះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ឆែម ធា ( ហៅ វ៉ូ ) ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន: ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន)បានចំនួន ២៩កញ្ចប់(ធំ០៣ តូច២៩) ទម្ងន់១៤៩,៣១ក្រាម( ថ្លឹងទាំងសំបុត្រកង់)។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើបានសារភាពថា ខ្លួនទិញថ្នាំញៀនពីរឈ្មោះសូរិន( ហៅយួន)ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅម្ដុំស្រុកកោះធំ ខេត្តកណ្ដាល ។ដោយបានការអនុញ្ញាតពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ធ្វើការពន្លាតដែនសមត្ថកិច្ចទៅស្រុកកោះធំ ខេត្តកណ្ដាល ដឹកនាំដោយលោក វរះសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការណ៏ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកោះធំ ខេត្តកណ្ដាល បានបើកប្រតិបត្តិការ ដោយ ចាប់បានជនសង្ស័យម្នាក់ទៀត ឈ្មោះហុី សូរិន ( ហៅយួន) ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ប្រតិបត្តិការនោះ កម្លាំង ដកហូតវត្ថុតាងរួមមាន: ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន )ចំនួន ១៧កញ្ចប់ ទម្ងន់ ៣៣០,៦៦ក្រាម(ថ្លឹងទាំងសំបកថង់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២, សម្ភារៈសេពថ្នាំញៀននិងសម្ភារៈវេចខ្ចប់មួយចំនួន(ចូក០២), ទូរស័ព្ទដៃ ចំនួន០២ ម៉ាកអិនចុចពិល( ជនសង្ស័យលោតចូលទៅក្នុងទឹក ទូរស័ព្ទខូចទាំង០២) និងដាវចំនួន០១។

បច្ចុប្បន្នសំណុំរឿងនេះ ត្រូវ បាន រៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ ដោយ៖ តាំងសុខន

អត្ថបទដែលជាប់ទាក់ទង
Open

Close