កំពង់ស្ពឺ ៖ អគ្គិភ័យមួយកើត ឡើងនៅចំណុចហាង លក់សំលៀកបំពាក់ និងទូរស័ព្ទដៃទំនើប ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថៃ្ងទី១១ ខែឧសភា ឆ្នាំ២០២១ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ពេជ្រ សារឿន។
សមត្ថកិច្ចមូលដ្ឋានថា កងកម្លាំងនគរបាលស្រុកសំរោងទង បានចេញជួយអន្ដរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្ដសង្រ្គោះអគ្គិភ័យ ស្រុកសំរោងទង រថយន្តអគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រួមជាមួយរថយន្តអគ្គិភ័យ របស់កងរាជអាវុធហត្ថខេត្ត ផងដែរ ។
ស្ថានការណ៍ត្រូវបានកម្លាំងធ្វេីការគ្រប់គ្រងនិងម្ចាស់ការបានទាន់ពេលវេលា ជាចៃដន្យអគ្គិភ័យបានឆេះបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្ដិមួយចំនួន ដោយសារតែសន្ទុះភ្លើងឆេះខ្លាំង និងពិបាកចូលទៅពន្លត់ (អគ្គិភ័យឆេះអស់ផ្ទះទំហំ៨ គុណ ២១ ជញ្ជាំថ្ម ដំបូលប្រក់ស័ង្គសី កន្លែងលក់ទូរស័ព្ទដៃ ស្បែកជើង ខោអាវ)។
សមត្ថកិច្ចសន្និដ្ឋាន មូលហេតុបឋម គឺ បណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី ។