លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យស្ថានភាពទីតាំងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ភ្នំពេញ៖នៅល្ងាចថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយលោកនាយករដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងសង្កាត់បឹងត្របែក បានចុះត្រួតពិនិត្យស្ថានភាពទីតាំងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ចំនួន ០២ទីតាំង រួមមាន៖
-ផ្ទះជួល នៅច្រកមហាវិថីព្រះមុនីវង្ស(ច្រកដើមគរ) ភូមិ១២ សង្កាត់ទន្លេបាសាក់។
-ដីឡូតិ៍លេខ៩០ ផ្លូវ១០៥ ភូមិ៦ សង្កាត់បឹងត្របែក
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន លើកឡើងថា ការចុះត្រួតពិនិត្យស្ថានភាពទីតាំងធ្វើចត្តាឡីស័ក ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងបង្ការកុំអោយមានឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅអ្នកជិតខាង ឬអ្នកដទៃផ្សេងទៀត។