បាត់ដំបង៖ជនសង្ស័យម្នាក់បានលួចម៉ូតូពលរដ្ឋ១គ្រឿងក្នុងស្រុកថ្មគោល រត់គេចខ្លួខចូលទឹកដីស្រុកបវេលតែត្រូវសមត្ថកិច្ចឃាត់ខ្លនបានរួមទាំងវត្ថុតាងជាក់ស្តែង។
ជនសង្ស័យឈ្មោះ៖ឆាយ ឆេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ របស់ជនគ្រោះឈ្មោះ ហន តុញ ភេទប្រុស អាយុ៣៩ រស់នៅក្នុងភូមិបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ក្រោយពេលជនសង្ស័យលួចបានម៉ូតូរបស់ជនរងគ្រោះបើករត់គេចខ្លួនទៅក្នុងស្រុកបវេល បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្សាយត្រែង ប៉ុស្តិ៍រូងជ្រៃ និងកម្លាំអធិការដ្ឋាននគរបាលស្រុកបវេលទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចវាលក្រឡ ស្ថិតក្នុងភូមិបវេល២ ឃុំបវេល ស្រុកបវេល។
សមត្ថកិច្ចដកហូតវត្ថុតាងពីជនសង្ស័យមាន៖ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-0106 ជាកម្មសិទ្ធរបស់ជនរងគ្រោះខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ចំំណែកម៉ូតូសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ ៖ សុខ កុសល