ក្រុមឈ្មួញដឹកទំនិញខ្ពស់សំពីងសំពោង ដោយ រថយន្ត ធុនយក្ស រាប់សឹបគ្រឿង កំពុងបំផ្លាញផ្លូវស្ទើរតែទាំងស្រុង!
(ខេត្តស្វាយរៀង)៖ ប្រជាពលរដ្ឋមានការ រអ៊ូរទាំហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះមកមើលផង ដោយក្រុមឈ្មួញដឹកទំនិញប្រើប្រាស់រថយន្តធុនយក្សដឹកទំនិញរាប់សឹបគ្រឿងកំពុងបំផ្លាញផ្លូវ ចាប់ពីរច្រកទ្វាព្រំដែនទ្វេភាគីបុសមន ដល់ផ្លូវជាតិលេខ១៣ ស្រុតខូចខា្លយជារណ្តៅល្បាប់ និងអាចខូចដល់ផ្លូវជាតិលេខ១៣ទៀត ហើយប្រជាពលរដ្ឋប្រតិកម្មនេះកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនោះបានឲ្យដឹងថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មកដល់ខែឧសភានេះ គឺក្រុមឈ្មួញបានដឹកទំនិញដោយប្រើប្រាស់រថយន្តយីឌុបធុនធំៗ ដឹកទំនិញចេញពីប្រទេសវៀតណាម ឆ្លងដែនចូលមកតាមច្រកទ្វាព្រំដែនទ្វេភាគីបុសមន ជាច្រើនគ្រឿងទាំងយប់ទាំងថ្ងៃ ឆ្ពោះទៅផ្លូវជាតិលេខ១៣បន្តទៅកាន់រាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តនានា ដោយដឹកទំនិញជាច្រើនប្រភេទដូចជា: បន្លែ ផ្លែឈើ ខ្ទឹមស ខ្ទឹមក្រហម គ្រឿងសំណង់ ដែក គ្រឿងជ័រ តុ ទូ។ល។ ដែលយើងឃើញស្រាប់ហើយ ដឹកខ្ពស់កប់ពពក បង្កឲ្យបាក់ស្រុតខូចផ្លូវថ្នល់ស្ទើខ្លាយជាជង្ហុក បែកល្បាប់ពិបាកក្នុងការធ្វើដំណើរជាខ្លាំង។
ប្រភពបន្តទៀតថា គេឃើញមានកម្លាំងសមត្ថកិច្ចដាក់បង្រាយតាមដងផ្លូវចំនួន៣កន្លែង ខ្លះចងអង្រឹងដាក់តុ ខ្លះឈចាំយកប្រាក់ពីម្ចាស់រថយន្ត រីឯខ្លះទៀត អង្គុយចាំយកតុងតែម្ដង អត់ខ្វល់ពីការខូចផ្លូវឡើយ ដោយឃើញពួកឈ្មួញដឹកចូលក្នុងឃ្លាំងរួចផ្ទេដាក់រថយន្តតូច-ធំ និងរ៉ឺម៉ក ត្រាក់ទ័រ ហើយដឹកចេញនៅពេលយប់ មិនដែលឃើញមន្ត្រីជំនាញណា មកពិនិត្យទេ ដូច្នេះប្រជាពលរដ្ឋក៏ដូចមហាជនបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញមេត្តាជួយអន្តរាគមន៍ ពិនិត្យមើលផង៕
ដោយ:ខ្លាខ្មៅ