ស្ត្រីម្នាក់ស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តដោយសារជំងឺ មិនមែនស្លាប់ដោយកូវីដ១៩ទេ!

(ខេត្តស្វាយរៀង)៖ មានករណីស្រ្តីម្នាក់ឈ្មោះ ពៅ នី អាយុ២៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ក្រោយពីចូលទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលផាសុខភាព១ អស់កម្លាំងខ្លាំរហូតសន្លប់បាត់បង់ស្មារតី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ត្រូវគ្រូពេទ្យប្រចាំទីនោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ ហើយសម្រាកពេទ្យបាន២យប់ក៏ស្លាប់ នៅវេលាព្រឹកម៉ោង៥:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ក្រុមគ្រូពេទ្យបានយកសំណាក(បឋម) គឺវិជ្ជមានកូវីដ១៩ គណៈកម្មការក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ខេត្តបានរុមសពស្ត្រីរងគ្រោះយកទៅបូជា រីឯបុរសជាប្តីត្រូវឲ្យធ្វើចត្តាឡីសក័១៤ថ្ងៃនៅក្នុងមន្ទីរពេទ្យ រួចបានយកសំណាក ពិនិត្យធ្វើតេស្ត បឋម អវិជ្ជមាន។

ចំណែកសមត្ថកិច្ចបានឲ្យដឹងថា ដោយមានករណីស្ត្រីឈ្មោះ ពៅ នី ស្លាប់នោះគឺធ្វើតេស្ត(បឋម) វិជ្ជមានកូវីដ១៩ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ អ្នកពាក់ពន្ធ័ ដោយជនរងគ្រោះមកពិនិត្យ ពិគ្រោះជម្ងឺនៅមន្ទីរសម្រាកព្យាបាលផាសុខភាព១ ដែលបានចូលមកពិត្យសុខភាព ចាប់ពីថ្ងៃទី៤ ទី៥ ទី៦ ខែឧសភា ឆ្នាំ២០២១ មានអ្នកពាក់ពន្ទ័ផ្ទាល់ និងប្រយោល រួមទាំងគ្រូពេទ្យផង សរុប៤២នាក់។

ទាក់ទិនករណីនេះដែរ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យភ្នាក់ងារព័ត៌មានប្រចាំខេត្តដឹងថា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លទ្ធផលគឺ (អវិជ្ជមាន) ដូច្នេះក្រុមការងារបានឲ្យបុរសជាប្តី ចេញពីចត្តាឡីសក័ នៅវេលាម៉ោង២រសៀលនេះ ហើយប្រគល់ធាតុប្រពន្ធឲ្យប្តីយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បន្តទៀតថា ចំពោះក្រុមគ្រូពេទ្យ និងអ្នកសង្ស័យពាក់ពន្ធ័ផ្ទាល់ និងប្រយោលទាំងអស់ក៏មិនបានត្រូវយកសំណាក និងឲ្យធ្វើចត្តាឡីសក័ដែរ។ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការភ័យខ្លាច ឬព្រួយបារម្មណ៍អី ស្រ្តីរងគ្រោះស្លាប់ដោយជម្ងឺ មិនមែនស្លាប់ដោយកូវីដ១៩ទេ។ ហើយចំពោះមន្ទីរសម្រាកព្យាបាលផាសុខភាព១ ត្រូវបើកដំណើរការជាធម្មតា ៕

ដោយ:ខ្លាខ្មៅ

អត្ថបទដែលជាប់ទាក់ទង
Open

Close